2024-09-19
គិត បុប្ផា
2024-09-19
គិត បុប្ផា
ភ្នំពេញ៖ សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង នឹងបន្តចុះប្តូរនូវក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដល់សាធារណជន និងប្រជាពលរដ្ឋ តាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅខេត្តកោះកុង។
តាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ការចុះប្តូរនូវក្រដាសប្រាក់រៀលចាស់ ទក់ រហែកនេះ ធ្វើឡើងនៅផ្សារភូមិថ្មី ចាំយាម វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៣:០០ នាទី រសៀល នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា សាធារណជន អាចប្តូរក្រដាសប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវាទេ និងអាចមកប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុងនៅរៀងរាល់ថ្ងៃធ្វើការផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី