2024-09-16
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-16
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ហានិភ័យពាក់ព័ន្ធនឹងមូលធនមនុស្សនិងហរិញ្ញវត្ថុ គឺជាធនធានដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ការអនុវត្តគោលនយោបាយ ដំណើរការស្ថាប័ន និងការអភិវឌ្ឍវិស័យផ្សេងៗទៀត។ តាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហានិភ័យពាក់ព័ន្ធនឹងមូលធនមនុស្ស និងហិរញ្ញវត្ថុ មានដូចខាងក្រោម៖
ហានិភ័យពាក់ព័ន្ធនឹងមូលធនមនុស្ស មានដូចជាកង្វះធនធានមនុស្សជំនាញ, កង្វះឆន្ទៈនិងសុចរិតភាពក្នុងអនុវត្តការងារ និងអត្រានៃការចាកចេញឬការផ្លាស់ប្តូរពីការងារមានកម្រិតខ្ពស់ ដោយសារគម្លាតចំណូលរវាងវិស័យសាធារណៈនិងឯកជន និងរវាងការងារក្នុងប្រទេសនិងក្រៅប្រទេស។ រីឯហានិភ័យពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុវិញមានចំណុចធំៗពីរ គឺកង្វះខាតធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគនិងអនុវត្តការងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុមិនមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានទាំងពីរខាងលើនេះឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល និងត្រូវកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ។ អភិបាលកិច្ចល្អ ការបើកចំហការគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា និងការលើកទឹកចិត្ត គឺជាគន្លឹះសំខាន់បំផុតដែលនាំមកនូវភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី