2024-09-14
ទូច សូរិយា
2024-09-14
ទូច សូរិយា
ភ្នំពេញ៖ ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) នឹងធ្វើឱ្យខេត្តចំនួន៨ នៅតំបន់ខ្ពង់រាប ដូចជា៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០% ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៤ កញ្ញា។
ខេត្តចំនួន៨ នៅតំបន់ខ្ពង់រាបនេះ នឹងមានខ្យល់បក់មកពីទិសនិរតី និងបស្ចឹម ក្នុងល្បឿនមធ្យម ៥,៥ម៉ែត្រ/វិនាទី ដែលមានសីតុណ្ហភាពពី២៣°C ទៅ ៣៣°C។ ចំពោះ តំបន់វាលទំនាប នឹងមានសីតុណ្ហភាពពី២៣°C ទៅ ៣៤°C និងមានខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ ក្នុងុល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ ដែលស្ថិតនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
រីឯ តំបន់មាត់សមុទ្រវិញ នឹងខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ ដែលមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី ក្នុងសីតុណ្ហភាព២៣°C ទៅ ៣៣°C និងរលកសមុទ្រ នឹងមានកម្ពស់ពី ១,៥០ម៉ែត្រ ពី ២,៥០ម៉ែត្រ។ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%។ គួរបញ្ជាក់ថា ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកានេះ មានសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រ បេងហ្គាល់ នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្ដាលនៃអាង ទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី