2024-05-06
គិត បុប្ផា
2024-05-06
គិត បុប្ផា
ភ្នំពេញ៖ «ចំណេះដឹងហិរញ្ញវត្ថុ» គឺជាសមត្ថភាព និងជំនាញគ្រប់គ្រងលុយកាក់ប្រកបដោយប្រសិទ្ធភាព ដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬអាជីវកម្ម ការរៀបចំផែនការថវិកា និងការវិនិយោគ ជាដើម។ នេះបើតាមការឱ្យនិយមន័យរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
CGCC បានឱ្យដឹងថា ក្នុងនាមជាម្ចាស់អាជីវកម្ម ប្រាកដណាស់មានកាតព្វកិច្ចជាច្រើន ដែលត្រូវគិតគូរ និងចាត់ចែង ក្នុងនោះម្ចាស់អាជីវកម្ម ក៏ត្រូវបង្កើនចំណេះដឹងហិរញ្ញវត្ថុផងដែរ ដើម្បីទទួលបានផលប្រយោជន៍ចម្បង ពោលគឺសមត្ថភាពក្នុងការទទួលបានកម្ចីសម្រាប់អាជីវកម្មប្រកបដោយគុណប្រយោជន៍ សំដៅលើកម្ចីដែលយកមកបង្កើនចំណូល និងអភិវឌ្ឍន៍អាជីវកម្មឆ្ពោះទៅមុខ។
CGCC បានចែករំលែកនូវគោលគំនិតជាមូលដ្ឋានគ្រឹះមួយចំនួនទាក់ទងទៅនឹង«ចំណេះដឹងហិរញ្ញវត្ថុ»នេះ ដូចជា គួរចេះរៀបចំគម្រោងផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងផែនការផ្ទាល់ខ្លួន, មានសមត្ថភាពអាចទទួលបានកម្ចីសម្រាប់អាជីវកម្មប្រកបដោយគុណប្រយោជន៍, ចេះចាត់ចែងលុយកាក់គ្រប់ជ្រុងជ្រោយ និងគេចផុតពីបំណុលអាក្រក់ និងមានសមត្ថភាពសន្សំ ដើម្បីទ្រទ្រង់អាជីវកម្ម ឬវិនិយោគបង្កើនប្រាក់ចំណូលបន្ថែម ជាដើម។
CGCC នឹងគាំទ្រម្ចាស់អាជីវកម្មដែលមានសក្តានុពល តែប្រឈមនឹងការខ្វះទ្រព្យធានា ឬមានទ្រព្យធានាមិនគ្រប់គ្រាន់ ឱ្យទទួលបានការធានាឥណទានលើការផ្តល់កម្ចីអាជីវកម្ម ដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC។ គួរបញ្ជាក់ថា CGCC គឺជាសាជីវកម្មធានាឥណទានដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី