SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារកិច្ចឥណទានកាបូន ដើម្បីពិភាក្សាការងារជាមួយវិស័យឯកជន


រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារកិច្ចឥណទានកាបូន ដើម្បីពិភាក្សាការងារជាមួយវិស័យឯកជន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្រេចបង្កើត «ក្រុមការងារចំពោះកិច្ចឥណទានកាបូន សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន» ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមានភារកិច្ចសម្របសម្រួលការងារពាក់ព័ន្ធឥណទានកាបូន។ ភារកិច្ចសម្របសម្រួលនេះ គឺដើម្បីអនុវត្តកិច្ចសហការដោយរលូនជាមួយវិស័យឯកជនប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានអនុលោមភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សេចក្តីសម្រេច ដែលចុះអត្ថលេខាដោយ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមការងារកិច្ចឥណទានកាបូននេះ មានសមាសភាព ដូចជា៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន, រដ្ឋលេខាធិការក្រសួងបរិស្ថាន១រូប ជាអនុប្រធាន, រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ១រូប ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១រូប ជាអនុប្រធាន និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១រូប។ តាមការចុះផ្សាយក្រសួងបរិស្ថាន ក្រុមការងារនេះ ក៏មានសមាជិកចំនួន ៨រូប បន្ថែមទៀត។

អាស្រ័យហេតុដូចខាងលើ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចតាមភារកិច្ចរៀងៗខ្ចួន ចាប់ពីថ្ងៃទី២៧ ខែសីហា តទៅ។ ចំពោះ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី