2024-08-27
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-27
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ផ្តល់ឱកាសការងារចំនួន ៥៨ ៦៨៨កន្លែង ដល់សិស្សនិស្សិត និងសារធារណជនដែលកំពុងស្វែងរកការងារធ្វើ។ តាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី២៦ ខែសីហា ឆ្នំា២០២៤ បានឱ្យដឹងថា ឱកាសការងារជាង ៦ម៉ឺនកន្លែងនេះ គឺផ្តល់ឱ្យក្នុងវិស័យចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
ក្រសួងការងារ បញ្ជាក់ថា ឱកាសការងារដែលនឹងផ្តល់ឱ្យចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ គឺមានវិស័យឧស្សាហកម្មចំនួន ៤៦ ៣២៤កន្លែង, វិស័យសេវាកម្ម ត្រូវការចំនួន ៤ ៩២៩កន្លែង និងវិស័យកសិកម្មចំនួន ៧ ៤៣៥កន្លែង។ ការបង្កើតការងារដល់ប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារជាតិមុខរបរគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្តីពីការអភិវឌ្ឍទីផ្សារការងារ ការបង្កើត ការរក្សា ការបង្កើនការងារដល់កម្មករ-និយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅដល់ការបង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ចំពោះយុវជន សិស្ស និស្សិត និងសាធារណជនដែលមានបំណងស្វែងរកការងារធ្វើ អាចទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរសព្ទលេខ១២៩៧ ឬ ១២៨៦ ឬតេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងទទួលបានការសម្ភាសភ្លាមៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី