SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពាណិជ្ជករ ដែលចូលរួមពិព័រណ៍ម្ហូបអាហារនៅកូរ៉េ នឹងទទួលបានចំណេះដឹងស្តីពីទីផ្សារផលិតផល និងឱកាសធ្វើពាណិជ្ជកម្មនៅកូរ៉េ


ពាណិជ្ជករ ដែលចូលរួមពិព័រណ៍ម្ហូបអាហារនៅកូរ៉េ នឹងទទួលបានចំណេះដឹងស្តីពីទីផ្សារផលិតផល និងឱកាសធ្វើពាណិជ្ជកម្មនៅកូរ៉េ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-14

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-14

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ ពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ សីហា ការចូលរួមពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ នឹងទទួលបានឱកាសធ្វើពាណិជ្ជកម្ម ទិញលក់ផលិតផលនិងសេវាកម្ម និងចំណេះដឹងបន្ថែមស្តីពីទីផ្សារផលិតផលប្រទេសកូរ៉េ ពិសេសឱកាសនៃការបង្កើតបណ្តាញទីផ្សារអាជីវកម្មជាមួយវិនិយោគិនកូរ៉េ។

ពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ ដែលជាពិព័រណ៍ម្ហូបអាហារធំជាងគេនៅតំបន់ហ៊ូណាំ ដោយមានទាក់ទងនឹងម្ហូបអាហារក្នុងស្រុក អាហារបំប៉នសុខភាព និងគ្រឿងម៉ាស៊ីនផលិតម្ហូបអាហារ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង ទីក្រុងក្វាងជូ នៃប្រទេសកូរ៉េ។ ចំពោះ ពាណិជ្ជករ ដែលមានបំណងចូលរួមតាំងផលិតផលនៅក្នុងពិព័រណ៍ខាងលើ គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ជូនការឧបត្ថម្ភពិសេសរួមមាន៖ ការបញ្ចុះតម្លៃ៥០%លើស្តង់គ្រប់ប្រភេទ, សំបុត្រយន្តហោះទៅ-មកចំនួន ១សន្លឹក, កន្លែងស្នាក់នៅចំនួន ៤យប់ និងអ្នកបកប្រែរយៈពេល ៤ថ្ងៃពេញ។

អ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ ពាណិជ្ជករ និងសាធារណជន ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទាក់ទងតាមរយៈអ៊ីម៉ែល [email protected] ឱ្យបានមុនថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាកំណត់ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងមកមន្ត្រីសម្របសម្រួលតាមរយៈទូរសព្ទលេខ៖ ០១៧ ២៩៦ ៩៩២ ឬ ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected][email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី