SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមពិព័រណ៍នៅតួកគី ដើម្បីបង្ហាញសេវាកម្មពាក់ព័ន្ធនឹងឧស្សាហកម្មហាឡាល


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមពិព័រណ៍នៅតួកគី ដើម្បីបង្ហាញសេវាកម្មពាក់ព័ន្ធនឹងឧស្សាហកម្មហាឡាល
ពាណិជ្ជកម្ម

2025-04-09

ឃី ភារៈ

ពាណិជ្ជកម្ម

2025-04-09

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យពាណិជ្ជករ និងសាធារណជនទូទៅ ចូលរួមក្នុងពិព័រណ៍ The Halal Expo 2025 and The 11th World Halal Summit 2025 នៅមជ្ឈមណ្ឌលពិព័រណ៍អីស្ថាន់ប៊ុល ទីក្រុងស៊ីស្ថាន់ប៊ុល ប្រទេសតួកគី ដើម្បីបង្ហាញនវានុវត្តន៍ ផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងឧស្សាហកម្មហាឡាល ចាប់ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិខាងលើ ដែលនឹងរៀបចំដោយក្រុមហ៊ុន DISCOVER Events នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតវេទិកាផ្លូវការសម្រាប់ភាពជាដៃគូ ការឈានទៅចុះកិច្ចព្រមព្រៀង និងការផ្លាស់ប្តូរគំនិតជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចហាឡាលពិភពលោក មានភាពធន់ និងរឹងមាំ។ សម្រាប់ជាពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនង មកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។

សម្រាប់ព័ត៌មានបន្ថែម ពាណិជ្ជករ និងសាធារណជន អាចទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ ឬ +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected]/[email protected]។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី