2024-08-07
គន ម៉េងហុង
2024-08-07
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម គីហារ៉ា មីណូរឹ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានលើកឡើងថា ក្រៅពីបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជប៉ុន នឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ព្រោះជប៉ុន មានបទពិសោធច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ ទៅកាន់សមុទ្រ ពិសេសនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលកំពុងពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។
ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណននេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវធ្វើជាម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរងចាំជំនួយនោះទេ ចំពោះការវិនិយោគ និងកិច្ចសហការពីបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន គឺមិនមានការផ្តាច់មុខនោះទេ លើការសាងសង់ព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ជប៉ុនដែលបានផ្តល់ជំនួយដ៏ច្រើនលើសលុបដល់កម្ពុជា ដែលនេះជប៉ុន បានដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា។
តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីហារ៉ា មីណូរឹ ក៏បានបន្ថែមថា ជប៉ុន និងកម្ពុជា មានទំនាក់ទំនងមិត្តភាពជាយូរមកហើយ ដែលទំនាក់ទំនងនេះ ផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី