2024-07-09
គិត បុប្ផា
2024-07-09
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨,០០០លានយ៉េន ដែលស្មើប្រមាណ៥០លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោកជំទាវ ខាមីខាវ៉ យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ខាមីខាវ៉ យ៉ូកុ បានឱ្យដឹងថា ជប៉ុននឹងមានកិច្ចសហការជួយកម្ពុជា ផ្នែកទឹកស្អាតនៅទីក្រុងភ្នំពេញ ដូចជារៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ ព្រមទាំងពង្រីកបន្តទៅតាមបណ្តាខេត្តផងដែរ។ លើសពីនេះ ជប៉ុន និងកម្ពុជា ក៏នឹងបន្តកិច្ចសហការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រផងដែរ។
ឯកឧត្តម សុខ ចិន្តាសោភា ក៏បានអរគុណដែលជប៉ុនបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការតភ្ជាប់សមុទ្រដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិស័យដោះមីននៅកម្ពុជា។ ក្រៅពីកិច្ចសហប្រតិបត្តិការទាំងនេះ ឯកឧត្តម សុខ ចិន្តាសោភា និងលោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២,៧ លានដុល្លារ ដើម្បីអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់ឥណទានសម្បទានប្រមាណ ៥៩,៦លានដុល្លារ អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី