SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងចិន នឹងបន្តសហការលើវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ


កម្ពុជា និងចិន នឹងបន្តសហការលើវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
A+ A-

ភ្នំពេញ៖ កម្ពុជា និងចិន នឹងបន្តសហការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការបង្កើនផលិតភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពការងារនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ឆ្នាំ២០២៤ និងពិធីបង្ហាញសមាគមវិជ្ជាជីវៈសេដ្ឋកិច្ចឌីជីថលនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន CDC បានចែករំលែកបទពិសោធអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរង ហ៊ាង សុទ្ធាយុត្តិ បានបង្ហាញការលើកកម្ពស់បច្ចេកវិទ្យា តាមរយៈការដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលបានអនុញ្ញាតឱ្យវិនិយោគិនចុះបញ្ជីគម្រោងវិនិយោគ គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអនឡាញ។

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ឆ្នាំ២០២៤ និងពិធីបង្ហាញសមាគមវិជ្ជាជីវៈសេដ្ឋកិច្ចឌីជីថលនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា បានរៀបចំឡើង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលដៅសង្ខេបនូវសមិទ្ធិផលនានាក្រោមកិច្ចសហប្រតិបត្តិការកន្លងមក ក៏ដូចជាស្វែងយល់អំពីសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងកម្ពុជា និងចិនផងដែរ។ វេទិកានេះ ក៏មានការចូលរួមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិនប្រចាំកម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី