2024-07-08
គិត បុប្ផា
2024-07-08
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំគោលនយោបាយ និងយន្តការគាំទ្រនានាដើម្បីជំរុញការកៀរគរហិរញ្ញប្បទានបៃតងសម្រាប់ការវិនិយោគ និងសកម្មភាពទប់ទល់ការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។
ក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញហិរញ្ញប្បទានបៃតង និងតួនាទីរបស់មជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល ជាមួយលោកសាស្រ្តាចារ្យ Tetsuya Watanabe លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកទ្បើងពីបញ្ហាប្រឈមនៃដំណើរការស្វែងរកហិរញ្ញប្បទានបៃតងពីប្រភពអន្តរជាតិផងដែរ។ លើសពីនេះ លោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិ បានសង្កត់ធ្ងន់ពីសារសំខាន់នៃការពង្រឹងយន្តការប្រមូលផ្តុំនៅក្នុងកម្រិតតំបន់ (Regional Collective Mechanisms) ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម។
លោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិ រំពឹងថាការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA នឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រដល់ការរៀបចំនិងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។ ក្នុងជំនួប កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ Tetsuya Watanabe ក៏បានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិ្តបត្តិការពី ធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមជាមួយគម្រោងសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗរបស់មជ្ឈមណ្ឌលអាស៊ីគ្មានការបំភាយឧស្ម័នពុលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី