2024-09-04
គន ម៉េងហុង
2024-09-04
គន ម៉េងហុង
ភ្នំពេញ៖ ប្រជាជនដែលមានការងារធ្វើនៅកម្ពុជាក្នុងឆ្នាំ២០១៩ មានចំនួនសរុបជិត ៧,៩លាននាក់ ដែលក្នុងនោះប្រជាជនដែលធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធមានចំនួនជិត ៦,២លាននាក់។ ក្នុងចំណោមប្រជាជនជិត ៦,២លាននាក់ ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺមានក្រុមគោលដៅចំនួន ២ក្រុម។
ក្រុមគោលដៅចំនួន ២ក្រុមនោះ មានដូចជា៖ ទី១. កម្មករ និងនិយោជិត ដែលភាគច្រើន គឺធ្វើការងារក្នុងវិស័យកម្មន្តសាល សំណង់ កសិកម្ម ក៏ដូចជាវិស័យ ទេសចរណ៍ និងលក់ដុំ-លក់រាយ ដែលក្នុងនោះរួមមាន៖ កម្មករ និយោជិត ធ្វើការងារក្នុងសហគ្រាសដែលមិនទាន់បានចុះបញ្ជីឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និងកម្មករ និយោជិតដែលធ្វើការក្នុងសហគ្រាស ដែលបានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណឬលិខិតអនុញ្ញាតផ្សេងៗ។
ចំពោះ ទី២. អ្នកធ្វើការងារដោយទុនផ្ទាល់ខ្លួន ភាគច្រើនធ្វើការងារក្នុងវិស័យលក់រាយ ជួសជុល កសិកម្ម ដឹកជញ្ជូន ទេសចរណ៍ និងសេវាកម្មផ្សេងទៀត រួមមាន៖ ប្រជាជនដែលប្រកបអាជីវកម្ម ឬមុខរបរ ដោយមានទីតាំងជាក់លាក់ និងប្រជាជន ដែលប្រកបអាជីវកម្ម ឬមុខរបរ ដោយមិនមានទីតាំងជាក់លាក់ ឬប្រកបមុខរបរផ្ទាល់ខ្លួន ដូចជា អ្នកលក់ចល័តតាមដងផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកដឹកជញ្ជូនជាដើម៕
ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី