SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម ប្រកាសរកដៃគូដែលអាចផ្តល់កម្ចីមានការប្រាក់ទាប ជួយដល់សហគមន៍កសិកម្ម


ក្រសួងកសិកម្ម ប្រកាសរកដៃគូដែលអាចផ្តល់កម្ចីមានការប្រាក់ទាប ជួយដល់សហគមន៍កសិកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម ប្រកាសរកដៃគូដែលអាចផ្តល់កម្ចីមានអត្រាការប្រាក់ទាប ដើម្បីជួយដល់សហគមន៍កសិកម្ម វិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ច។ ការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បែបនេះក្នុងជំនួបជាមួយនឹងលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងពីការប្រកាសរកដៃគូផ្តល់កម្ចី ដែលមានការប្រាក់ទាបនោះ ដើម្បីជួយដល់ដំណាំស្វាយចន្ទី អង្ករ បន្លែ និងផលិតផលមានសក្តានុពលផ្សេងៗទៀត ឱ្យមានការវិនិយោគកាន់តែខ្លាំង និងមាននិរន្តរភាពសេដ្ឋកិច្ច។ ក្នុងជំនួបនេះដែរ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីគោលនយោបាយកសិកម្ម ក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបនឹងរៀបចំការប្រឡងជ្រើសរើសជំហានដំបូងឆ្នាំ២០២៣ ចំនួន២៥០នាក់។

ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំនេះ ក្នុងគោលបំណងជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃខ្ពស់ និងចំណេញច្រើន។

ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ដែលមានទីស្នាក់ការនៅកណ្តាលទីក្រុងរ៉ូមនោះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឌិត ឌីណា បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាដែលមានហានិភ័យលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS) ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី