2026-10-13
SME News
2026-10-13
SME News
ភ្នំពេញ៖ ក្រោមកម្មវិធី iLead ដើម្បីពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពសេវាកម្ម និងជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត SDF និងក្រុមហ៊ុន Grab Cambodia បានចាប់ផ្តើមអនុវត្តកិច្ចសហការជាផ្លូវការ ក្រោមកម្មវិធីមេដឹកនាំឧស្សាហកម្ម (iLead) តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ឧត្តមភាពអ្នកបើកបរ៖ សេវាកម្មអតិថិជន និងជំនាញឌីជីថល» ជូនដល់ដៃគូបើកបរ Grab ចំនួន ២៥ នាក់ នៅការិយាល័យ Grab ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ។
ក្រោមការគាំទ្រពី SDF ក្រុមហ៊ុន Grab Cambodia គ្រោងនឹងរៀបចំការបណ្តុះបណ្តាល ដល់សិក្ខាកាមសរុបប្រមាណ ១ ៩៥០ នាក់ ក្នុងរាជធានីភ្នំពេញ ត្រឹមខែធ្នូ ឆ្នាំ ២០២៦ នេះ។ ក្នុងនោះ រួមមានការបណ្តុះបណ្តាលផ្ទាល់ដល់សិក្ខាកាម ៣៥០ នាក់ (អ្នកបើកបរ ៣០០ នាក់ និងដៃគូអាជីវកម្មម្ហូបអាហារ ៥០ នាក់) លើការថែទាំយានយន្ត សេវាកម្មអតិថិជន ភាសាបរទេស ជំនាញឌីជីថល អនាម័យ និងសុវត្ថិភាពផ្ទះបាយ។ ក្រៅពីនេះ ក៏មានការការបណ្តុះបណ្តាលតាមថ្នាលឌីជីថល GrabAcademy ដល់សិក្ខាកាម ១ ៦០០ នាក់ (អ្នកបើកបរ ១ ០០០ នាក់ និងដៃគូអាជីវកម្ម ៦០០ នាក់) លើការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអាជីវកម្ម។
គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ SDF ក្នុងការសហការជាមួយក្រុមហ៊ុនឈានមុខក្នុងវិស័យឯកជន ដើម្បីផ្ទេរជំនាញ និងបច្ចេកវិទ្យាទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងកម្លាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ស្តង់ដាសុវត្ថិភាព បង្កើនផលិតភាព និងប្រាក់ចំណូលស្របតាមចក្ខុវិស័យ៖ «ជំនាញខ្ពស់ ចំណូលខ្ពស់!»
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី