2024-06-10
គិត បុប្ផា
2024-06-10
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ស្វែងយល់សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់សហគមន៍ធុរកិច្ចនៅកាណាដា ដែលមានបំណងពង្រីកសកម្មភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Kelvin Mo ប្រធានសភាពាណិជ្ចកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
បើតាមការលើកឡើងរបស់លោក Kelvin Mo ក្រៅពីការស្វែងយល់លើការវិនិយោគក្នុងវិស័យកសិកម្ម-ការកែច្នៃ និងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ក៏មានបំណងស្វែងយល់អំពីឱកាសវិនិយោគក្នុងវិស័យសុខាភិបាល អចលនទ្រព្យ សេវាកម្ម និងឧស្សាហកម្មនៅកម្ពុជាផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា មានប្រសាសន៍បន្ថែមពីការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ដែលមានប្រសិទ្ធភាព, ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងការលើកទឹកចិត្តដល់ការវិនិយោគ, ការវិនិយោគលើធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ លោក Kelvin Mo បានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជាពេលនេះ គឺបានផ្តល់មូលដ្ឋានគ្រប់គ្រាន់សម្រាប់គណៈប្រតិភូរួមដំណើរ និងសម្រាប់យកទៅផ្សព្វផ្សាយដល់សហគមន៍ធុរកិច្ចនៅកាណាដា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី