2024-07-14
ទូច សូរិយា
2024-07-14
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ស្របទៅនឹងគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា២០២៣-២០៣៣ ដែលក្នុងផែនការមេនេះ មានប្រមាណ១៧៤គម្រោង ដែលកំពុងបើកឱកាសទទួលការវិនិយោគពីគ្រប់បណ្ដាវិនិយោគិន។ ហេតុនេះហើយឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនបារាំង ពិនិត្យលទ្ធភាពដើម្បីជ្រើសរើសគម្រោងណាមួយពីផែនការមេនេះ ដើម្បីដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា។
ក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា វិនិយោគិនគួរសម្រេចចិត្តជ្រើសយកកម្ពុជាជាទីតាំងវិនិយោគ ពីព្រោះ កម្ពុជា ជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជា បានអនុម័តលើច្បាប់វិនិយោគថ្មីកាលពីឆ្នាំ២០២១ ដែលបានបើកចំហរបរិយាកាសវិនិយោគ និងការគាំទ្របានកាន់តែប្រសើរទៅកាន់វិនិយោគិន។ បន្ថែមអំពីច្បាប់ និងបទដ្ឋានគិតិយុត្ត កម្ពុជា គឺស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពអតិផរណា ពិសេសមានរដ្ឋាភិបាលដែលយកចិត្តទុនដាក់ដល់វិស័យឯកជនតាមរយៈការរៀបចំកិច្ចសម្របសម្រួលថែទាំវិនិយោគ និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាស្ថិតនៅចំបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ ពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុបគឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង ពិសេសកម្ពុជាយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដូចជាដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះចំនួន ១,៥លាននាក់ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី