SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងសឹង្ហបុរី ផ្តួចផ្តើមបង្កើតបណ្តាញអគ្គិសនីអាស៊ានឡើងវិញ


កម្ពុជា និងសឹង្ហបុរី ផ្តួចផ្តើមបង្កើតបណ្តាញអគ្គិសនីអាស៊ានឡើងវិញ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងសឹង្ហបុរី បានផ្តួចផ្តើមគំនិតចង់បង្កើតបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជា-សឹង្ហបុរី ផ្គួចផ្តើមគំនិតនេះឡើង ព្រោះកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដែលភ្ជាប់ប្រទេសទាំង១០ តែមិនអាចមានលទ្ធភាពធ្វើ។

នៅក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់រដ្ឋមន្ត្រីលើកទី១ ឯកឧត្តម កែវ រតនៈ បានបន្តថា អាស៊ានចង់បង្កើតបណ្តាញអគ្គិសនីអាស៊ាននេះឱ្យលេចចេញជារូបរាង ដើម្បីទប់ទល់ជាមួយនឹងការបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន និងការជំរុញថាមពលបៃតងឱ្យមានភាពសម្បូរនៅក្នុងអាស៊ាន ពិសេសដើម្បីទប់ថ្លៃកុំឱ្យឡើង។

តាមការចុះផ្សាយរបស់ក្រសួងរ៉ែ និងថាមពល នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ នឹងធ្វើឱ្យកម្ពុជាអាចបង្កើតចំណូលនាពេលអនាគត បង្កើតថាមពលបៃតងដែលទាក់ទាញការវិនិយោគ បង្កើតការងារដល់ប្រជាពលរដ្ឋ មានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងមានបរិស្ថានល្អ៕https://www.youtube.com/watch?v=SzfBcsJRHVg


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី