2025-07-13
ទូច សូរិយា
2025-07-13
ទូច សូរិយា
ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាមួយសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ចុះហត្ថលេខារួមគ្នាអភិវឌ្ឍន៍ជំនាញរបស់ដៃគូសហការ ជំរុញពាណិជ្ជកម្មរួមគ្នា និងពង្រីកទីផ្សារ ដោយមានការសម្របសម្រួលទំនាក់ទំនងអាជីវកម្មរវាងសមាជិកនៃសមាគមទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្ននេះ សមាគមទាំងពីរ នឹងពង្រីកការស្រាវជ្រាវ និងការឆ្នៃប្រឌិតថ្មី ក្នុងការចែករំលែកចំណេះដឹងលើវិញ្ញាបនបត្រត្បូង និងការអនុវត្តប្រកបដោយនិរន្តរភាព។ ការចុះហត្ថលេខានេះ មានការចូលរួមពី លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមនពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លោក Babulal Parihar ប្រធានសមាគមនសភាពាណិជ្ជកម្មនៅកម្ពុជា។
នាំមកជូនដោយ