2025-05-28
គិត បុប្ផា
2025-05-28
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងអូម៉ង់ ឯកភាពជំរុញ ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តស្វែងរកកិច្ចសហប្រតិបត្តិការលើលើវិស័យសក្កានុពលសំខាន់ៗ ដូចជាពាណិជ្ជកម្ម កសិកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់។
ក្នុងជំនួប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា និងអូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតក្នុងការជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។
ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said លើកឡើងថា កម្ពុជា ជាប្រទេសដែលមានលក្ខណៈល្អប្រសើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ ក៏ដូចជាបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ដោយក្នុងនោះអូម៉ង់ និងកម្ពុជា មានជំហរស្រដៀងគ្នាលើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី។ ព្រះអង្គម្ចាស់ បានបន្ថែមថា ស្របពេលដែលបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សកំពុងផ្តោតមកទិសខាងកើត កម្ពុជា និងអូម៉ង់ នឹងមានឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី