2024-06-01
ទូច សូរិយា
2024-06-01
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យប្រជាពលរដ្ឋចូលរួម ចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករដែលខិតខំប្រឹងប្រែងផលិត។ លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាន ឱ្យចូលរួមចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មជាដើម។
នៅក្នុងពិធីបើកពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្មជាអ្នកផលិត គួរតែបង្កើនការយកចិត្តទុកដាក់បន្ថែមដល់ផែនការផលិតកម្ម ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តរវាងអ្នកទិញនិងអ្នកផលិត។
ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរនេះ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង២៧១ ដើម្បីបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី