2024-05-31
ទូច សូរិយា
2024-05-31
ទូច សូរិយា
ភ្នំពេញ៖ កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ ត្រូវបានប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង»។ តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។
កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ឬមហាវិថី ស៊ី ជីនពីង នេះ នឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដែលឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន ហើយមកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤+៨៤០ មានទីតាំងនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ថា«មហាវិថី ស៊ី ជីនពីង» ដែលជាឈ្មោះប្រធានាធិបតីចិនបច្ចុប្បន្ននេះ គឺដើម្បីបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងមួយដែលមិនអាចបំបែកបាន។ តាមការចុះផ្សាយដដែល បានបញ្ជាក់ថា ជំនួយរបស់ចិនដល់កម្ពុជា បានជួយដល់ការអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។
គួរជម្រាបថា គិតមកដល់បច្ចុប្បន្នចិន បានសាងសង់ផ្លូវប្រវែងជិត ៤០០០គីឡូម៉ែត្រ ក្នុងនោះ មានគម្រោងធំៗ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងលេចរូបរាងឡើងក្នុងពេលខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី