2024-05-30
គិត បុប្ផា
2024-05-30
គិត បុប្ផា
ភ្នំពេញ៖ ឃ្លាំងស្តុកទុក រានហាលសម្ងួត ម៉ាស៊ីនជ្រើសរើសគុណភាពគ្រាប់ និងមាស៊ីនវាស់សំណើមគ្រាប់ស្វាយចន្ទី មានតម្លៃសរុបជិត ២៣ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនសហគមន៍ស្វាយចន្ទីចំនួន៤ ក្នុងខេត្តរតនគីរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សហគមន៍ស្វាយចន្ទីចំនួន៤ ដែលទទួលបានឃ្លាំងស្តុកទុក រានហាល និងម៉ាស៊ីនទាំងនេះ រួមមាន សហគមន៍កសិកម្មចម្រុុះធួយទុំរតនៈ សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន សហគមន៍កសិកម្មចាងរ៉ា និងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លើកឡើងថា គម្រោងនេះ នឹងធ្វើឱ្យប្រជាកសិករមានជម្រើសស្តុកទុកគ្រាប់ស្វាយចន្ទីក្រោយពេលប្រមូលផល និងរងចាំលក់ចេញវិញនៅពេលដែលទទួលបានតម្លៃល្អពីទីផ្សារ។ នេះជាអត្ថប្រយោជន៍បន្ថែមពីលើការទទួលបានការគាំទ្រខាងផ្នែកបច្ចេកទេស ទីផ្សារ និងទុន នៃការចូលរួមផលិតក្រោមទម្រង់ជាសហគមន៍។
ក្នុងកម្មវិធីសម្ពោធប្រគល់-ទទួលសម្ភារបរិក្ខារទាំងនេះ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថាកសិករក្នុងសហគមន៍ទាំង ៤ខាងលើ នឹងថែរក្សាប្រើប្រាស់ទ្រព្យសម្បត្តិរួម ដែលទទួលបានពីគម្រោងគូសាណូណិ ជាជំនួយឥតសំណងពីស្ថានទូតជប៉ុន ក្នុងគម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទីនេះ ឱ្យបានជាប្រយោជន៍រួមគង់វង្សយូរអង្វែង។ សហគមន៍កសិកម្មទាំង៤ បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្តល់សម្ភារបរិក្ខារទាំងនេះមកសហគមន៍ ដើម្បីជាធាតុដ៏សំខាន់ក្នុងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី