SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដកស្រង់ពិសោធន៍, នវានុវត្តន៍គុណភាពទំនិញ-សេវាកម្ម, ផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-បណ្តាប្រទេសចូលរួម


ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដកស្រង់ពិសោធន៍, នវានុវត្តន៍គុណភាពទំនិញ-សេវាកម្ម, ផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-បណ្តាប្រទេសចូលរួម
ពាណិជ្ជកម្ម

2024-05-14

គិត បុប្ផា

ពាណិជ្ជកម្ម

2024-05-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤» ដែលរៀបចំឡើងកម្រិតអន្តរជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានផ្តល់អត្ថប្រយោជន៍ឱ្យប្រទេសកម្ពុជា ដកស្រង់ពិសោធន៍, នវានុវត្តន៍គុណភាពទំនិញ-សេវាកម្ម និងផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសចូលរួម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាការចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសចូលរួម, ជួយផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា, ផ្តល់នូវការស្វែងយល់ សិក្សាដកស្រង់បទពិសោធ និងនវានុវត្តន៍ ក្នុងន័យលើកកម្ពស់គុណភាពទំនិញនិងសេវាកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងបរិយាប័ន្ន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។

គួរបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Diverse Media នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងមានអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពីប្រទេសនានាចំនួន ១៦ប្រទេស បានចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះ រៀបចំឡើងដើម្បីចងជាបណ្តាញជាមួយអ្នកធុរកិច្ច និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងរដ្ឋ និងឯកជន ឱ្យទទួលបាននូវបទពិសោធល្អពីអ្នកជំនាញក្នុងសិក្ខាសាលា និងការតភ្ជាប់រវាងផលិតផល និងសេវាកម្ម, ការពង្រីកអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យធុរកិច្ចផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី