SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោង CLV-DTA បានធ្វើឱ្យសេដ្ឋកិច្ចពលរដ្ឋខេត្តស្ទឹងត្រែង ពិសេសស្រុកបុរីអូរស្វាយ សែនជ័យ រីកចម្រើន


គម្រោង CLV-DTA បានធ្វើឱ្យសេដ្ឋកិច្ចពលរដ្ឋខេត្តស្ទឹងត្រែង ពិសេសស្រុកបុរីអូរស្វាយ សែនជ័យ រីកចម្រើន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានរួមចំណែកជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ល្អប្រសើរជាងមុន ពិសេសពលរដ្ឋដែលរស់នៅស្រុកបុរីអូរស្វាយ សែនជ័យ ដែលមានឃុំនៅជាប់នឹងព្រំព្រទល់កម្ពុជា-ឡាវ។ នេះជាការយល់ឃើញរបស់លោក ឡាច ប៊ុនឡេង នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានច្រកអន្តរជាតិត្រពាំងក្រៀល។

លោក ឡាច ប៊ុនឡេង បន្តលើកឡើងថា កាលកន្លងមក នៅព្រំដែនកម្ពុជាជាប់ប្រទេសឡាវនេះ គឺគ្មានប្រជាពលរដ្ឋមកតាំងទីលំនៅរស់នៅនោះទេ ដោយសារព្រៃស្តុក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពលំបាកក្នុងការធ្វើដំណើរទៅមក និងគ្មានច្រកចេញចូល។ ប៉ុន្តែក្រោយពីមានគម្រោង CLV-DTA ឡើងមក រាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងបង្កើតឱ្យមានច្រកអន្តរជាតិត្រពាំងក្រៀល ដែលការអភិវឌ្ឍទាំងនេះ បានធ្វើឱ្យមានកំណើនពលរដ្ឋមករស់នៅតាមព្រំដែន ដូចនាពេលបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ លោក ឡាច ប៊ុនឡេង។

លោក ឡាច ប៊ុនឡេង បានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ពិសេសនៅស្រុកបុរីអូរស្វាយ សែនជ័យ មានភាពងាយស្រួលក្នុងការបង្កបង្កើនផលសម្រាប់នាំចេញ និងនាំចូល ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារ និងកាន់តែប្រសើរឡើង។

សូមអញ្ជើញទស្សនាវីដេអូឃ្លីបខ្លី ដែល លោក ឡាច ប៊ុនឡេង ពន្យល់ដល់សមាគមអ្នកនិពន្ធខ្មែរ ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤៖ https://web.facebook.com/share/v/wf59GAJU93yWRCQ7/


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី