2024-05-10
គិត បុប្ផា
2024-05-10
គិត បុប្ផា
ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតត្រូវការថវិកា ៥ទៅ១០លានដុល្លារបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍គម្រោងមួយនេះ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ថវិកាទាំងនេះ ក្រុមហ៊ុនវិនិយោគ គឺជាអ្នកធានារ៉ាប់រងទាំងស្រុង ហើយការងារអភិវឌ្ឍន៍នឹងចាប់ផ្តើមភ្លាមនៅពេលក្រុមហ៊ុនប្រតិបត្តិករចាប់ផ្តើមធ្វើប្រតិបត្តិការ។
ក្នុងកិច្ចពិភាក្សាពិសេសអំពី «ស្ថានភាពនៃការអភិវឌ្ឍ និងការធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើងបន្តថា ក្រុមហ៊ុនវិនិយោគដែលនឹងក្លាយជាប្រតិបត្តិករនៃកំពង់ផែនេះ នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានារបស់កំពង់ផែ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងវិនិយោគ។
ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់បន្ថែមក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សារួចរាល់លើគម្រោងអភិវឌ្ឍន៍បន្តកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដោយកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សាលម្អិតលើផែនការអភិវឌ្ឍន៍របស់កំពង់ផែ និងបានរៀបចំផែនការវិនិយោគសម្រាប់ពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី