2024-04-30
SME News
2024-04-30
SME News
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងការងារ បានដោះស្រាយវិវាទការងារនៅកម្រិតក្រសួងបានកើនឡើងដល់ ៨៤% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ សម្រេចបានត្រឹមតែ ៧៦% ប៉ុណ្ណោះ។ នេះបើតាមសាលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
ក្នុងសាលិខិតដដែល រាជរដ្ឋាភិបាល នឹងបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រភពមូលនិធិមួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ការងារ, សហជីព, របបសន្តិសុខសង្គម និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ព្រមទាំងលិខិតបទដ្ឋានការងារអន្តរជាតិនានាផងដែរ។
រាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ សហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារបានកើនជិត៣ពាន់សហគ្រាស គឺពីចំនួន ៤០,៩៧៥ ដល់ ៤៣,៨៤៩សហគ្រាស និងកម្មករនិយោជិតបានពី ១,៧១៥,០២៩ ដល់ ១,៧៩៣,៤៦៧នាក់ ពោលគឺជិត៨ម៉ឺននាក់ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតសហគ្រាសនិងការងារដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាល ក៏មានមហិច្ឆតាបង្កើតនិងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី