2023-09-23
SME News
2023-09-23
SME News
ភ្នំពេញ៖ សម្តេចធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ម៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញានេះ បានពិភាក្សាគ្នារិះរកមធ្យោបាយសម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ជំនួបពិភាក្សានេះធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងជំនួបទ្វេភាគីនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានលើកឡើកឡើងថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី និងចង់ឃើញសម្តេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។ កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយសម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានឡើងមួយកម្រិតទៀត។
អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក រូបនេះ ក៏បានបានបញ្ជាក់ថា ថាសហរដ្ឋអាមេរិកបានសម្រេចផ្តល់ជូនឡើងវិញ នូវ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ក្នុងជំនួបដែលធ្វើនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពជា ហ៊ុន ម៉ាណែត បានប្រាប់ទៅអនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក លោកជំទាវ វ៉ិចតូរីយ៉ា នូលែន ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងពិនិត្យកែសម្រួលនីតិវិធីឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចធិបតី ក៏បាន ស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេស ចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។
លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថា បញ្ហាសុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី