SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

យល់ដឹងបច្ចេកទេសក្នុងការជួញដូរផ្សារហ៊ុន!


យល់ដឹងបច្ចេកទេសក្នុងការជួញដូរផ្សារហ៊ុន!
A+ A-

ភ្នំពេញ៖ ផ្សារហ៊ុនបច្ចុប្បន្ន ជាផ្សារអេឡិចត្រូនិក ដែលងាយស្រួលក្នុងការចូល/ចេញ (ទិញ/លក់)។ ចំណែកឯ ការប្រែប្រួលតម្លៃហ៊ុនក៏មានភាពឡើងចុះលឿនជាងកាលពីមុនផងដែរ។ ដំណើរឡើងចុះនៃតម្លៃនេះ គឺផ្អែកលើព័ត៌មាន តម្រូវការទីផ្សារ ព្រមទាំងការវិនិច្ឆ័យរបស់វិនិយោគិនលើផ្សារហ៊ុននោះ។

តស់ថ្ងៃនេះ SME NEWS នឹងនាំលោកអ្នកមកស្វែងយល់ព័ត៌មានទូទៅមួយចំនួនអំពីការជួញដូរ ដូចខាងក្រោមនេះ៖

ទី១៖ ថ្លៃ (Price)

- ថ្លៃបើក (Opening Price) ជាថ្លៃជួញដូរដំបូងនៅថ្ងៃនីមួយៗ។

- ថ្លៃបិទ (Close Price) ជាថ្លៃជួញដូរចុងក្រោយនៃថ្ងៃនីមួយៗ។

- ថ្លៃខ្ពស់/ទាប (High\Low) ជាថ្លៃជួញដូរដែលខ្ពស់ជាងគេ ឬទាបជាងគេនៃថ្ងៃនីមួយៗ។

ទី២៖ ទំហំ/បរិមាណ៖

- ទំហំជួញដូរ (Volume) ជាបរិមាណជួញដូរសរុបក្នុងមួយថ្ងៃ។

- បរិមាណប្រាំស្រទាប់ ជាបរិមាណបញ្ជាសរុបនៅថ្នាក់នីមួយៗនៃថ្លៃប្រាំស្រទាប់ ពីលើឬពីក្រោមថ្លៃបច្ចុប្បន្ន (ខុសៗគ្នាអាស្រ័យតាម Platform របស់ប្រូឃើ)

ទី៣៖ តម្លៃជួញដូរសរុប៖

- តម្លៃជួញដូរ៖ ជាទំហំទឹកប្រាក់ជួញដូរសរុបក្នុងមួយថ្ងៃ (= ទំហំជួញដូរ x ថ្លៃជួញដូរ)។

- មូលធនូបនីយកម្មទីផ្សារ (Market Capitalization) ជាតម្លៃទីផ្សារនៃក្រុមហ៊ុនចុះបញ្ជីនៅ ផ.ម.ក. (= ថ្លៃជួញដូរ x ចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុនចុះបញ្ជី)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី