2024-04-26
គិត បុប្ផា
2024-04-26
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា នឹងមានភូមិខ្មែរនៅប្រទេសជប៉ុន ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរ។ បើតាមការលើកឡើងរបស់លោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ភូមិខ្មែរនេះ នឹងអាចបើកដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ចាជីវៈ លោក តាកិស៊ិ អុខាមិ បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន ដោយក្នុងនោះមានការតុបតែងឱ្យភូមិមួយនេះ ក្លាយទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរ ក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុនផងដែរ។
ដើម្បីធ្វើឱ្យ «ភូមិខ្មែរ» ដែលស្ថិតក្នុងក្រុងអីសេហារ៉ា (Isehara) ខេត្តណាហ្គាវ៉ា (Kanagawa) ក្លាយជាទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ បានផ្គត់ផ្គង់សម្ភារមួយចំនួនដូចជា ស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា និងមុខត្លុក ដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ទៅទស្សនកិច្ចដល់ទីតាំងផ្ទាល់ ក្នុងគោលបំណងពិនិត្យមើលការផ្តើមសាងសង់«ភូមិខ្មែរ» កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ កាលពីថ្ងៃទី២២ មេសា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកុជីម៉ា ដែលបានបង្កើតឱ្យមានភូមិខ្មែរនៅប្រទេសជប៉ុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី