2025-07-06
គន ម៉េងហុង
2025-07-06
គន ម៉េងហុង
ភ្នំពេញ៖ អគ្គរដ្ឋបាលគយចិន (GACC) អនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសាកន្លងទៅ ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។ នេះបើតាមការចុះផ្សាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីសម្រេចឱ្យកម្ពុជានាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនដោយផ្ទាល់នេះ បន្ទាប់ពីបានវាយតម្លៃយល់ព្រមលើសំណើរចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ(GAP) លក្ខណភូតគាមអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារប្រទេសចិន។
ទន្ទឹមនេះ ក្រសួងកសិកម្ម បានជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ ក្រសួងកសិកម្ម ក៏បានជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលបានកំណត់ដោយគ្មានសមាសភាពចង្រៃគ្មានសំណលកសិកម្ម ឬសារធាតុគីមីហាមឃាត់។ គួរបញ្ជាក់ថា ផ្លែទុរេនស្រស់ គឺជាកសិផលទី៩ របស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទកអង្ករ ចំណិតដំបូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី