2025-03-29
ទូច សូរិយា
2025-03-29
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តម្ចាស់កសិដ្ឋានជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីលក់នូវផលិតផលវារីវប្បកម្មបានតម្លៃខ្ពស់ និងអាចពិនិត្យលទ្ធភាពពង្រីកការវិនិយោគបន្ថែមដោយផ្តោតទៅលើពូជមានតម្លៃខ្ពស់ក្នុងទីផ្សារ ដែលទទួលបានផលចំណេញសេដ្ឋកិច្ច។
ក្នុងដំណើរទស្សនកិច្ចពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យរបស់ឯកឧត្តម ឌិត ទីណា លោក ជិន សុជា ម្ចាស់កសិដ្ឋានផលិតកូនត្រី បានស្នើសុំឱ្យរដ្ឋមន្រ្តីកសិកម្ម ផ្តល់មេពូជត្រីកេះ និងត្រីឆ្លាំង សម្រាប់ដំណើរការស្រាវជ្រាវ និងពង្រីកអាជីវកម្មលើការផលិតកូនត្រី ២ប្រភេទនេះ ដែលមានតម្រូវការទីផ្សារល្អ និងមានភាពធន់ខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យម្ចាស់កសិដ្ឋានសហការជាមួយរដ្ឋបាលជលផល ក្នុងការទទួលបានមេពូជត្រី តាមចំនួនដែលត្រូវការ ចំនេញពេលវេលា និងដោះស្រាយបញ្ហាទឹកសម្រាប់ផលិតកម្មវារីវប្បកម្មផងដែរ។ គួរបញ្ជាក់ថា កសិដ្ឋានផលិតកូនត្រីរូបរបស់លោក ជិន សុជា មានផ្ទៃដីសរុបចំនួន ៤ហិកតា មានស្រះសរុបចំនួន ៤៧ស្រះសម្រាប់ចិញ្ចឹមពូជត្រី ដូចជា៖ ត្រីក្រាញ់ ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីឆ្លាំង និងត្រីទីឡាបព្យាក្រហម ដែលនៅឆ្នាំក្រោយ កសិដ្ឋានមានគោលបំណងពង្រីកបន្ថែមពូជត្រីចំនួន ៣បន្ថែមទៀត ដូចជា៖ ត្រីតាឱន ត្រីកេះ និងត្រីកន្ធរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី