2024-09-14
អ៊ួន សំណាង
2024-09-14
អ៊ួន សំណាង
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ពិចារណាជួយគាំទ្រអភិវឌ្ឍន៍ និងពង្រឹងខ្សែច្រវាក់តម្លៃលើកសិផលសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តថា ការជួយអភិវឌ្ឍន៍លើកសិផលសក្ដានុពលនេះ តាំងពីការដាំដុះ កែច្នៃ រហូតដល់ទីផ្សារ និងនាំចេញ នឹងធ្វើឱ្យកសិករ និងសហគមន៍កសិកម្មទំនើប ទទួលបានផលចំនេញនិងតម្លៃបន្ថែមខ្ពស់។
ក្នុងជំនួបជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោង ACSEP ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងថា កម្ចីជាមួយអត្រាការប្រាក់ទាប គឺជាតម្រូវការដ៏សំខាន់របស់កសិករ និងសហគមន៍កសិកម្មទំនើប អាចពង្រឹងផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ការផ្តល់កម្ចីដែលមានអត្រាទាបនេះ ក៏ជួយឱ្យកសិករអាចទិញផលិតផលកសិកម្មបានទាន់ពេលវេលាសម្រាប់ស្តុកទុក និងកែច្នៃ ជាជាងលក់ផលិតផលកសិកម្មភ្លាមៗ ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម។
ក្នុងជំនួបនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យគម្រោងពិនិត្យលទ្ធភាពបន្ថែម ក្នុងការគាំទ្រដល់មន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម និងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ ភាគីទាំងសងខាង ក៏បានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយនឹងពិនិត្យតាមដានរួមគ្នា ក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដែលអាចផ្តល់ប្រយោជន៍ដល់កសិករពិតប្រាកដ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី