SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ប្រាក់រៀលខ្មែរ» ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង នៅព្រលានយន្តហោះ ក្នុងប្រទេសជប៉ុន


«ប្រាក់រៀលខ្មែរ» ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង នៅព្រលានយន្តហោះ ក្នុងប្រទេសជប៉ុន
ធនាគារ-ហិរញ្ញវត្ថុ

2024-04-17

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-04-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រាក់រៀល ត្រូវបានដាក់បញ្ចូលនៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex ក្នុងព្រលានយន្តហោះអន្តរជាតិ Haneda របស់ប្រទេសជប៉ុន។ ការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅទីក្រុងតូក្យូនេះ ផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ជប៉ុន ប្ដូរយកប្រាក់រៀលមកទស្សនាប្រទេសកម្ពុជា និងជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ការដាក់បញ្ចូលប្រាក់រៀលនៅប្រទេសជប៉ុន ដែលធ្វើឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នឹងបញ្ជាក់ពីភាពជួញដូរបានជាលក្ខណៈអន្តរជាតិនៃប្រាក់រៀល ព្រមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តលើការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយ។ លទ្ធផលទាំងនេះ បានបង្ហាញពីការរក្សាស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍មកនេះ របស់ធនាគារជាតិនៃកម្ពុជា។

ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖«ប្រជាជនជប៉ុន អាចទិញប្រាក់រៀលនៅព្រលានយន្តហោះអន្តរជាតិប្រទេសជប៉ុនបាន មុនពេលដែលគាត់ទៅលេងនៅប្រទេសកម្ពុជា ហើយប្រសិនគាត់ចាយវាយមិនទាន់អស់ប្រាក់រៀលនោះទេ គាត់នឹងងាយស្រួលយកប្តូរនៅព្រលានយន្តហោះប្រទេសគាត់វិញ»។ ឯកឧត្តម គីមទី កោមលី រំពឹងថា ប្រាក់រៀលរបស់កម្ពុជា នឹងមានដាក់ឱ្យជួញដូរនៅព្រលានយន្តហោះអន្តរជាតិ នៅប្រទេសផ្សេងៗបន្តទៀត។

គួរបញ្ជាក់ថា នេះជាលើកទីពីរ ដែលក្រុមហ៊ុន Travelex និងធនាគារជាតិនៃកម្ពុជា បានសហការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី