SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម និងសហព័ន្ធតំបន់ឈូងសមុទ្រពិសេស ចុះ MOU ជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ច


ក្រសួងឧស្សាហកម្ម និងសហព័ន្ធតំបន់ឈូងសមុទ្រពិសេស ចុះ MOU ជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។

ក្រៅពីពិធីចុះ MOU រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោកបណ្ឌិត Jonathan KS Choi ប្រធានសហព័ន្ធតំបន់ឈូងសមុទ្រពិសេស គណៈប្រតិភូធុរកិច្ចរបស់ប្រទេសចិន ក៏បានជជែក ពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មផងដែរ ដែលផ្តោតលើកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងឱកាសវិនិយោគ។ ក្នុងជំនួបនោះ គណៈប្រតិភូធុរកិច្ចចិន បានចាប់អារម្មណ៍ឱកាសវិនិយោគចម្រុះនៅកម្ពុជា ដែលមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្វាគមន៍រាល់ការបណ្តាក់ទុនវិនិយោគនានា ដោយឯកឧត្តមលើកឡើងយ៉ាងដូច្នេះថា៖«តាមរយៈដំណើរទស្សនកិច្ចធុរកិច្ចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងចាប់អារម្មណ៍លើកម្ពុជាកាន់តែខ្លាំង។ ចំពោះ ការយល់ខុសទាំងឡាយនឹងត្រូវបានផ្លាស់ប្តូរ ហើយការជឿជាក់លើឱកាសវិនិយោគរបស់លោកអ្នកនឹងនៅស្ថិតស្ថេរ រួមទាំងលោកអ្នកនឹងសម្រេចចិត្តវិនិយោគ សហការជាដៃគូនៅប្រទេសកម្ពុជា»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី