SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នឹងភ្ជាប់ទីផ្សារជាមួយសមាគមសហព័ន្ធរបស់ម៉ាកាវ ដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាង ១ពាន់កន្លែង


កម្ពុជា នឹងភ្ជាប់ទីផ្សារជាមួយសមាគមសហព័ន្ធរបស់ម៉ាកាវ ដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាង ១ពាន់កន្លែង
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-04

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ(MUSA) នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ របស់ប្រទេសចិន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាង ១ពាន់កន្លែង។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ការចុះ MOU នាំយកផលិតផលជាច្រើនប្រភេទ ចូលទៅទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សតនៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។

ការចុះ MOU នេះ ធ្វើឡើងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រវាងឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក KIT HENG LEI នាយកប្រតិបត្តិសមាគម MUSA។ ការចុះ MOU រវាងកម្ពុជា-ម៉ាកាវនេះ ធ្វើឡើងក្នុងបំណងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដៃគូ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគម MUSA។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន មានសមាជិកដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយជាច្រើនរបស់សមាគម MUSA បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញទំនិញកសិផលរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារនៅទីក្រុងម៉ាកាវ និងហុងកុង នាពេលដ៏ខ្លីខាងមុខផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី