2024-03-30
ទូច សូរិយា
2024-03-30
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ចង់បានការបណ្តាក់ទុនវិនិយោគិនកូរ៉េ លើវិស័យអេឡិចត្រូនិក និងវិស័យយានយន្ត ដោយសារយើងចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កម្ពុជា ចង់បានអ្នកវិនិយោគធំៗរបស់កូរ៉េ មកដាក់ទុនវិនិយោគលើផ្នែកអេឡិចត្រូនិក និងយានយន្តជាដើម ដើម្បីទទួលបានផលកម្រៃពីការវិនិយោគកាន់តែខ្ពស់ជួយឱ្យកម្ពុជាឈានទៅសម្រេចផែនការសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា នេះជាលើកទី១ហើយ ក្នុងរយៈពេលដ៏យូរ ដែលយើងទទួលអ្នកវិនិយោគមកពីកូរ៉េក្នុងចំនួនដ៏ច្រើនកុះករ ហើយសុទ្ធតែជាក្រុមហ៊ុនធំៗ។ ខ្ញុំបាននិយាយជាមួយប្រតិភូក្រុមហ៊ុនកូរ៉េថា សូមបើកទំព័រថ្មី ដោយកាលពីមុនមានអ្នកវិនិយោគមួយចំនួន បានចាញ់បោកដៃគូវិនិយោគដែលធ្វើឱ្យអស់ថវិកាដោយមិនដឹងខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ត្រង់ចំណុចនេះថា ការបាត់បង់ថវិកាដែលបានបណ្តាក់ទុនវិនិយោគនោះ មិនមែនមកពីរាជរដ្ឋាភិបាលកម្ពុជា នោះទេ ពោលគឺដោយសារពួកគាត់ចាញ់បោកដៃគូវិនិយោគរបស់ខ្លួន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្កត់ធ្ងន់ថា ពេលវិនិយោគិនមកវិនិយោគនៅកម្ពុជា សូមមកធ្វើកិច្ចការងារដោយផ្ទាល់ជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីជួយសម្របសម្រួល ពោលគឺកុំរត់ទៅរកអ្នករត់ការសេវា ដែលនាំឱ្យអស់ថវិកាដោយមិនដឹងខ្លួន។ CDC មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់៕https://www.youtube.com/watch?v=uPYrJB7OG_Y
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី