2026-03-04
គិត បុប្ផា
2026-03-04
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបធម្មតា មកជាកសិកម្មពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយយកមន្ត្រីមូលដ្ឋានជាកម្លាំងរុញច្រាន ដើម្បីធានាថា កសិករខេត្តបាត់ដំបង មានជីវភាពធូរធារ។
ឯកឧត្តម តូច ប៊ុនហួរ ក្នុងឱកាស ដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មមៀនរតនមណ្ឌល និងការកែច្នៃមៀនប៉ៃលិន នៅឃុំត្រែង និងចុះជួបម្ចាស់ចំការស្វាយចន្ទី នៅឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវមានកាតព្វកិច្ចដោះបញ្ហាប្រឈមរបស់កសិករ ឱ្យទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែងផងដែរ។
ឯកឧត្តម តូច ប៊ុនហួរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការដឹកនាំសហគមន៍ ដែលមានវឌ្ឍនភាពល្អប្រសើរ ជាពិសេសការកែច្នៃជាមៀនក្រៀមប៉ៃលិន សម្រាប់នាំចេញទៅទីផ្សារចិន។ គួរបញ្ជាក់ថា ជំនួបនោះក៏មានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខេត្តបាត់ដំបង និងសហការី ព្រមទាំងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងមន្ត្រីកសិកម្មឃុំ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី