2026-03-03
គិត បុប្ផា
2026-03-03
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូល ៩ ១៧៥ ២៧០ដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ២០២៦ ធ្លាក់ចុះជាង ៣០,៣២% ធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បញ្ជាក់ថា ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវទេសចរអន្តរជាតិចំនួន ១៨៨ ៨៨៥នាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្លៀស ធ្លាក់ចុះ ៣២,៤៥% ធៀបនឹងរយៈពេល ២ខែ ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្នុងមួយខែ កុម្ភៈ រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តជាតិចំនួន ៩៥ ៣៩៤ នាក់ ធ្លាក់ចុះ ២៨,៥២% និងទទួលបានចំណូល ៤ ៦៥២ ៤៩៣ដុល្លារ ធ្លាក់ចុះ ២៥,៧៣%៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី