2025-02-28
គន ម៉េងហុង
2025-02-28
គន ម៉េងហុង
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង ៧២០ ៣០៤ដុល្លារ ដើម្បីអនុវត្តនូវគម្រោងចំនួនពីរនៅកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនៃប្រទេសជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
គម្រោងចំនួន២ នោះ រួមមាន៖ ទី១. គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា ដែលអនុវត្តន៍ដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ(FIDR) មានថវិកាចំនួន ២៤៥ ៨៧២ដុល្លារ។ ចំពោះ ទី២. គម្រោង ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋនៅខេត្តព្រះវិហារ អនុវត្តន៍ដោយអង្គការសន្តិស្ម័គ្រចិត្ត (SVA) មានថវិកាចំនួន ៤៧៤ ៤៣២ ដុល្លារ។
ជាមួយគ្នានេះ ឯកអគ្គរាជទូត អ៊ូអិណុ សង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី