SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាធារណៈរដ្ឋតូហ្គោ កំពុងស្វែងរកកិច្ចសហការក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា


សាធារណៈរដ្ឋតូហ្គោ កំពុងស្វែងរកកិច្ចសហការក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សាធារណៈរដ្ឋតូហ្គោ នឹងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មជាមួយកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមសាស្ត្រាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និងពលរដ្ឋតូហ្គោនៅក្រៅប្រទេស កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តម Komlan Edo Robert DUSSEY ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា បានផ្តល់អាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន និងបណ្តាញអគ្គិសនី នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងៗរបស់ខ្លួន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្ម។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា របបវិនិយោគសេរី និងបើកចំហរបស់កម្ពុជា អនុញ្ញាតឱ្យមានកម្មសិទ្ធិពីបរទេស ១០០% ការធ្វើមាតុភូមិនិវត្តន៍ប្រាក់ចំណេញមូលធន ការលើកទឹកចិត្តផ្នែកពន្ធដារ និងភាពជាដៃគូវិស័យសាធារណៈ និងឯកជនដ៏រឹងមាំ ដូចជាសហហិរញ្ញប្បទានសម្រាប់ការបណ្តុះបណ្តាលជំនាញជាដើម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្វាគមន៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអភិវឌ្ឍឧស្សាហកម្ម និងជំរុញការវិនិយោគ។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie នៅខេត្តសៀមរាបនៅឆ្នាំក្រោយ ដែលជាវេទិកាមួយទៀតសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី