2026-02-20
ទូច សូរិយា
2026-02-20
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ១១៥ ៧៨៤តោន ដែលគិតជាទឹកប្រាក់មានចំនួន ៧០,៩៣លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា អង្ករចំនួនជាង ១១៥ពាន់តោននេះ បាននាំចេញទៅកាន់ ៤៥គោលដៅ តាមរយៈ ៥០ក្រុមហ៊ុន។
គោលដៅចំនួន ៤៥ ដែលកម្ពុជានាំចេញនោះ មានដូចជា៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៤ នាំចេញបាន ៣៨ ១៥៦តោន មានទឹកប្រាក់ ២៦,៥៣លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៥ នាំចេញបាន ៤២ ០៩៧តោន មានទំហំទឹកប្រាក់ ១៨,៧៨លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ២៥ ៤១៦តោន ទទួលបានទឹកប្រាក់ ១៦,៧៥លានដុល្លារ និងទៅកាន់១៤ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ១០ ១១៥តោន មានទឹកប្រាក់ ៨,៨៧លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទ ៦៦,៣១%, អង្ករសគ្រាប់វែងមានចំនួន ០,១១%, អង្ករចំហុយមាន ១,៥៥%, អង្ករសរីរាង្គ ០,៨៥%, អង្ករបាក់គ្រប់ប្រភេទ ២៥,៩៤% និងអង្ករផ្សេងៗទៀតមានចំនួន ៥,២៤%។ ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៣២២ ៤៨៨តោន ដែលមានទឹកប្រាក់ ៧២,៥៦លានដុល្លារ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី