2025-07-29
គិត បុប្ផា
2025-07-29
គិត បុប្ផា
ភ្នំពេញ៖ ធនាគារ ABA បរិច្ចាគថវិកា ១លានដុល្លារ ដើម្បីទ្រទ្រង់ដល់កិច្ចការសង្គ្រោះប្រជាពលរដ្ឋខ្មែរ ដូចជាមនុស្សចាស់ ស្ដ្រី កុមារតូចៗ ដែលកំពុងរងនូវផលប៉ះពាល់ពីបញ្ហាជម្លោះព្រំដែន។ នេះបើតាមការចុះផ្សាយរបស់ ធនាគារ ABA នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការបរិច្ចាគនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ធនាគារ ABA ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសជាតិជួបការលំបាក តាមរយៈការផ្តល់ជាស្បៀងអាហារបន្ទាន់ សម្ភារធ្វើទីជម្រក សេវាសុខាភិបាល និងជំនួយសំខាន់ផ្សេងៗទៀតដល់គ្រួសារ ដែលរងផលប៉ះពាល់ដោយជម្លោះនេះ។
លើសពីការបរិច្ចាគដោយផ្ទាល់នេះ ធនាគារ ABA ក៏បានបង្កើតជាផ្លូវការនូវយុទ្ធនាការរៃអង្គាសថវិកាផងដែរ ដោយក្នុងនោះសាធារណជន អាចចូលរួមបរិច្ចាគ តាមរយៈលីង៖ ជាលុយរៀល https://link.payway.com.kh/w53700054 និងលុយដុល្លារ៖ https://link.payway.com.kh/S6370000p៕
នាំមកជូនដោយ