2024-07-27
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-27
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ចំនួន ៣ប្រភេទ មានផ្ទុកសារធាតុ SILDENAFIL ដែលមានសារធាតុបង្កើនផ្លូវភេទបុរសកម្រិតខ្ពស់ ពិសេសអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្រាថ្នាំចំនួន ៣ប្រភេទនេះ រួមមាន៖ Anita: Royal Health Wine EST:2005 : 500ml, Royal Health Wine EST:2005 : 100ml និងស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ីមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជាមួយគ្នានេះ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បានចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងចំនួន ២កន្លែង រួមមាន៖ សិប្បកម្មផលិតស្រាថ្នាំរបស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ីមផត អិចផត ឯ.ក និងទីតាំងលក់ស្រាថ្នាំប្រភេទខាងលើ ដែលស្ថិតនៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំទទួលទានស្រាថ្នាំទាំង ៣ប្រភេទនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព និងបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តារាជធានី-ខេត្ត បន្តសហការណែនាំ អប់រំ ទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង៣ ប្រភេទខាងលើឱ្យបានម៉ឺងម៉ាត់តាមនីតិវិធីច្បាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី