SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ​ ជំរុញអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះ៣​ ដើម្បីលើកកម្ពស់វិស័យមូលបត្រនៅកម្ពុជា​


យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ​ ជំរុញអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះ៣​ ដើម្បីលើកកម្ពស់វិស័យមូលបត្រនៅកម្ពុជា​
A+ A-

ភ្នំពេញ៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ​ មានគោលដៅលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រ នៅកម្ពុជាប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ភាពធន់ ចីរភាព និងនវានុត្តន៍ តាមរយៈការជំរុញអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះ ៣​ រួមមាន៖

ទី១. ជំរុញអនុវត្ត​ក្របខ័ណ្ឌយុទ្ធសាស្ត្រពង្រឹងទីផ្សារមូលបត្រ៖ មានវិធានការយុទ្ធសាស្ត្រចំនួន ៤ រួមមាន ការពង្រឹងការបោះផ្សាយលក់មូលបត្រ និងការធ្វើពិពិធកម្មផលិតផលនិងសេវា, ការពង្រឹងមូលដ្ឋានវិនិយោគិន និងប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគ, ការពង្រឹងសណ្តាប់ធ្នាប់ទីផ្សារនិងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការពង្រឹងប្រសិទ្ធភាពទីផ្សារ។ ទី២. ជំរុញអនុវត្ត​ក្របខ័ណ្ឌយុទ្ធសាស្រ្តពង្រីកទីផ្សារមូលបត្រ៖ តាមរយៈ វិធានការយុទ្ធសាស្រ្តចំនួន ៤ រួមមាន ការអភិវឌ្ឍហិរញ្ញវត្ថុចីរភាព, ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍក្របខ័ណ្ឌបទប្បញ្ញត្តិ និងការអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យ។

និងទី៣. ជំរុញអនុវត្ត​ក្របខ័ណ្ឌយុទ្ធសាស្រ្តគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រ៖ តាមរយៈវិធានការយុទ្ធសាស្ត្រចំនួន ៥ រួមមាន ការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព, ការគ្រប់គ្រងនិង វិភាគទិន្នន័យ, ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងការចែករំលែកធនធាន, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការពង្រឹងនិងពង្រីកសមត្ថភាពក្នុងការអនុវត្ត។

ប្រភពពី៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី