2024-07-29
ទូច សូរិយា
2024-07-29
ទូច សូរិយា
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បានប្តេជ្ញាចិត្តបង្កើនការរួមចំណែកក្នុងផ្នែកហិរញ្ញវត្ថុ តាមរយៈមូលនិធិសហប្រតិបត្តិការ «មេគង្គ-សាធារណរដ្ឋកូរ៉េ» រហូតដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ។
ក្នុងកិច្ចសហប្រតិបត្តិនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូគន្លឹះក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ និងការរួមវិភាគទានប្រចាំឆ្នាំដល់មូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។ សហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់អនុតំបន់ លើកកម្ពស់ការប្រកួតប្រជែង កាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមបណ្ដាប្រទេសក្នុងអនុតំបន់មេគង្គ និងកសាងសហគមន៍ប្រកបដោយភាពធន់ជាងមុន។
តាមការចុះផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការខាងលើនេះ គឺផ្តោតលើវិស័យអាទិភាពមួយចំនួន ដូចជា៖ ១.ការអភិវឌ្ឍធនធានមនុស្ស, ២.ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ, ៣.កិច្ចសហប្រតិបត្តិការកសិកម្ម និងអភិវឌ្ឍន៍ជនបទ, ៤.ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី និង ៥.លើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងអនុតំបន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី