SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ADB អនុម័តកម្ចី ៥០លានដុល្លារ ឱ្យកម្ពុជាពង្រឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


ADB អនុម័តកម្ចី ៥០លានដុល្លារ ឱ្យកម្ពុជាពង្រឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត ប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ ការផ្តល់កម្ចីនេះ ដើម្បីគាំទ្រដល់កម្ពុជាឱ្យឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។

បើតាមការឱ្យដឹងពី ADB កាលពីថ្ងៃទី ២៤ ខែវិច្ឆកា ឆ្នាំ២០២៣ កម្មវិធីរងទី២ នៃកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទី១ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញតិ្តសម្រាប់ការគ្រប់គ្រងចំណាយនិងចំណូល ព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើស ដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។

ចំពោះវិធានការកំណែទម្រង់ ដែលគាំទ្រដោយកម្មវិធីរងទី២ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តរួមមាន ការកែលម្អផែនការយុទ្ធសាស្រ្ត, ការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូល ដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។ 

ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ទៃក្នុងនិងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADB លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ លើសពីនេះ វានឹងបង្កើនសមត្ថភាពអនុវត្ត ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ លោកស្រីក៏បានបន្តថា ការអន្តរាគមន៍នានាក្រោមកម្មវិធីនឹងផ្តល់នូវលំហសារពើពន្ធបន្ថែម ដែលអនុញ្ញាតឱ្យ រាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ ព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។

គួរបញ្ជាក់ថា ADB បានក្លាយជាដៃគូររបស់កម្ពុជា ក្នុងការគាំទ្រកំណែទម្រង់ PFM ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ មួយវិញទៀត កម្មវិធីរងទី២នេះ បង្កើតឡើងដោយផ្អែកលើមូលដ្ឋាន និងរួមបញ្ចូលការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកា ដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រ នៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី