2025-07-15
គិត បុប្ផា
2025-07-15
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ពិសេសខ្លឹមសារ និងអត្ថបទព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមូលបត្រ នៅកម្ពុជា។
MoU ដែលចុះហត្ថលេខាដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាននេះ នឹងចូលរួមជំរុញការអភិវឌ្ឍទីផ្សារមូលបត្រ តាមរយៈការលើកកម្ពស់ការយល់ដឹង, ការសហការផលិតនូវមាតិកានានារបស់ ន.ម.ក. ឱ្យកាន់តែច្រើនសម្បូរបែប ដោយស្របតាមសម័យកាលនៃព័ត៌មានឌីជីថល។
លើសពីនេះ ភាគីទាំងពីរ ក៏នឹងសហការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ រូបថត រូបភាព វីដេអូរបស់ ន.ម.ក. នៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ របស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និង វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។ នេះបើតាមការចុះផ្សាយរបស់ ន.ម.ក. កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី