2024-05-31
គិត បុប្ផា
2024-05-31
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងប៉ាគីស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីធ្វើការរួមគ្នាក្នុងវិស័យឯកជន រួមមាន សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ក្នុងទិសដៅជំរុញសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្ម និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរួមគ្នា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ នឹងក្លាយជាយន្តការមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកមូលដ្ឋានផលិតកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរ។
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ការចុះ MOU រវាងប្រទេសទាំងពីរ ក៏ធ្វើឡើងក្នុងគោលដៅធ្វើការជាមួយគ្នាក្នុងសកម្មភាពបើកដំណើរការស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពសម្រាប់វិធានការ/បទប្បញ្ញត្តិ ស្តីពីអនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការនាំចេញផងដែរ។ ការចុះMOU នេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវ ចម និម្មល និងឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃប៉ាគីស្ថានប្រចាំកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី