SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គយនិងរដ្ឋាករកម្ពុជា ឱ្យធុរជនដែលប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ផ្ទៀតផ្ទាត់ Email ឡើងវិញ ដើម្បីពង្រឹងសុវត្ថិភាព និងការពារឯកជនភាព


គយនិងរដ្ឋាករកម្ពុជា ឱ្យធុរជនដែលប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ផ្ទៀតផ្ទាត់ Email ឡើងវិញ ដើម្បីពង្រឹងសុវត្ថិភាព និងការពារឯកជនភាព
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តម្រូវឱ្យមន្ត្រីគយនិងរដ្ឋាករ និងធុរជនទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ផ្ទៀងផ្ទាត់អាសយដ្ឋានសារអេឡិចត្រូនិក(E-mail Address)ឡើងវិញ ដើម្បីពង្រឹងសុវត្ថិភាពក្នុងការចូលប្រើប្រាស់ និងការពារឯកជនភាពរបស់អ្នកប្រើប្រាស់បន្ថែម ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមសេចក្តីជូនដំណឹងស្តីពីការផ្ទៀងផ្ទាត់អាសយដ្ឋានសារអេឡិចត្រូនិក (E-mail Address) នៃគណនីអ្នកប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ អ្នកប្រើប្រាស់ទាំងអស់ ត្រូវផ្ទៀងផ្ទាត់អាសយដ្ឋានសារអេឡិចត្រូនិកតាមរយៈអាសយដ្ឋាន https://apps.customs.gov.kh, កម្មវិធីទូរសព្ទឆ្លាតវៃ សម្រាប់មន្ត្រីគយនិងរដ្ឋាករ និងកម្មវិធីទូរសព្ទឆ្លាតវៃសម្រាប់ធុរជន។

អគរ បានអំពាវនាវឱ្យធុរជនពាក់ព័ន្ធទាំងអស់ ធ្វើបច្ចុប្បន្នភាពអាសយដ្ឋានសារអេឡិចត្រូនិករបស់ខ្លួនក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ឱ្យបានត្រឹមត្រូវមុនកាលកំណត់។ ក្នុងករណី អ្នកប្រើប្រាស់មិនបានផ្ទៀងផ្ទាត់ E-mail Address ត្រឹមត្រូវ តាមកាលបរិច្ឆេទខាងលើនេះ អគរ នឹងផ្អាកដំណើរការបណ្តោះអាសន្នចំពោះគណនីរបស់អ្នកប្រើប្រាស់នោះ។ គួរបញ្ជាក់ថា ធុរជនពាក់ព័ន្ធអាចស្កេន QR Code ដើម្បីទាញយកឯកសារពីរបៀបផ្ទៀងផ្ទាត់ E-mail Address បាន។ នេះបើតាមការចុះផ្សាយរបស់អគរ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី